លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ បានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារ កិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន និង សមាគមអ្នកសារព័ត៌មាននៅកម្ពុជា...

 

រាជធានីភ្នំពេញ :   នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ   លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ បានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារ កិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន និង សមាគមអ្នកសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការសម្របសម្រួលដោយ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា នៅទីស្តីការក្រសួងព័ត៌មាន ។ 

ក្នុងឱកាសនោះ លោក ទេស វិបុល បានលើកឡើងពីបញ្ហាប្រឈមនានារបស់បងប្អូនអ្នកសារព័ត៌មាន និង បញ្ហាអសកម្ម មិនឆ្លើយតបមកកាន់សំណួរ ឬការស្នើសុំបំភ្លឺ របស់អ្នកសារព័ត៌មាន ពីសំណាក់ មន្ត្រីអ្នកនាំពាក្យតាមស្ថាប័នរដ្ឋនានា សម្រាប់ការផ្សព្វផ្សាយព័ត៌មានចូលរួមអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយតុល្យភាព និង ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕










Theme images by Radius Images. Powered by Blogger.