ថ្មីក្ដៅៗ ធ្វេីកិច្ចសន្យាភ្លាមៗ បន្ទាប់ពីទទួលដំណឹងតាមការផ្សព្វផ្សាយពីបណ្តាញសង្គមថាមានល្បែងស៊ីសងតាមអនឡាននៅ...
បន្ទាយមានជ័យ : បទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅតាមបណ្តា អធិការ ស្រុក ក្រុង នៅទូទាំងក្នុងខេត្តបន្ទាយមានជ័យទាំងមូល ធ្វេីយ៉ាងណាពង្រឹងអោយបាននូវគោលនយោបាយ ៧ចំណុច ទាក់ទងនឹងភូមិ ឃុំ មានសុវត្ថិភាព ក្នុងនោះ អធិការក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិទ្ធ មិនបង្អង់យូរ និងដោយឃេីញ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ផងនោះក៏បាន បញ្ជាផ្ទាល់ដល់លោក រ៉ែន សុភ័ក្រ្ត អធិការរង ទទួលផែនព្រហ្មទណ្ឌ បានចុះដឹកនាំកម្លាំង មន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ជាក់ស្តែងនៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2024នេះ ចុះទៅដល់ទីតាំងមួយកន្លែង ដែលមានយីហោ Lucky(ឡាក់គី) ដែលស្ថិតនៅ ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ហេីយក៏បានធ្វេីកិច្ចសន្យាជាមួយនឹងម្ចាស់កន្លែង អោយបញ្ឈប់ជាបន្ទាន់ រាល់ល្បែងសុីសងខុសច្បាប់នានា បេីនៅតែបន្តទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់៕
Post a Comment