ផ្ទុះអាវុធយ៉ាងអានាធិបតេយ្យទៀតហើយ...នៅក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត : ប្រជាពលរដ្ឋមានចម្ងល់ថា ហេតុអ្វីបានជនបរទេសទាំងនោះមានអាវុធកាន់កាប់ប្រើប្រាស់យ៉ាងអនាធិបតេយ្យ?
ហើយបរទេសទាំងនោះប្រកបមុខរបរអ្វី?
ករណីផ្ទុះអាវុធជាច្រើនគ្រាប់ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំន២០២៤ បណ្តាលឲ្យបុរសម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលភ័យរន្ធត់ញ័រខ្លួនទាំងកណ្តាលរាត្រីដូចរឿងហុងកុង ។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នាចំនួន ៣ នាក់ ជាជនបរទេសជិះម៉ូតូមួយគ្រឿង បានមកឈប់កន្លែងកើតហេតុ រួចធ្វើការបាញ់ប្រហារយ៉ាងសាហាវទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា ចំនួន ២នាក់ បណ្តាលអោយម្នាក់រងរបួសធ្ងន់ និង ម្នាក់ទៀតរត់គេចផុតពីការបាញ់ប្រហារ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល...ស្ថិតនៅលើផ្លូវបេតុងមួយកន្លែង ក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
Post a Comment