ក្រុមក្មេងទំនើងប្រើកាំបិតនិងដំបង ត្រូវកណ្ដាប់ដៃដែករបស់លោកវីរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត !

 

បន្ទាយមានជ័យ ៖  អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវរសេនីទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះធ្វើការបង្ក្រាបក្មេងទំនើងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងយុទ្ធនាការដូចភ្លៀងរលឹមបង្ក្រាប និងឃាត់ខ្លួនបានប្រមាណ៣០នាក់និងកាំបិត ដំបងវត្ថុតាងមួយចំនួនរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤.

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយប្រមុខរាជរដ្ឋាភិបាកម្ពុជាដាក់វិធានការលុបបំបាត់ក្មេងទំនើងអោយអស់ដែលបង្កអសន្តិសុខនិងសណ្តាប់ធ្នាប់ធ្វើអោយភូមិ/ឃុំគ្មានសុវត្ថិភាព ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចេញល្បាត ដាក់កម្លាំងចល័តត្រួតពិនិត្យ និងឃាត់ខ្លួនពេលធ្វើសកម្មភាពជាបន្តបន្ទាប់មុននិងអំឡុងយុទ្ធនាការបានប្រមាណជាង៣០នាក់និងវត្ថុតាងមានកាំបិត ដំបងមួយចំនួន។

លោកបានបញ្ជាក់ថា៖ ចំពោះក្មេងទំនើងលាយឡំដោយចាស់ទំនើងមួយចំនួនតូចដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែលបង្ក្រាបឃាត់ជាបន្តបន្ទាប់នៅក្រុងប៉ោយប៉ែតនៅមុននិងអំឡុងយុទ្ធនាការបោះសំអាតក្មេងទំនើងបានប្រមាណ៣០នាក់និងវត្ថុតាងមានកាំបិតដំបងទីបត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់។


លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បានបញ្ជាក់ថា៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរួមជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់នៅក្រុងប៉ោយប៉ែត និងនៅបន្តធ្វើដូចភ្លៀងរលឹមដើម្បីបោសសំអាត និងលុបបំបាត់ក្មេងទំនើងអោយអស់មិនអោយកើតមានដើម្បីសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្មានការភ័យខ្លាច ប្រកបដោយស្នាមញញឹម ៕













Theme images by Radius Images. Powered by Blogger.