អគ្គីភ័យឆេះផ្សារត្រីក្រុងប៉ោយប៉ែតទាំងកណ្តាលអាធ្រាត្របង្កការភ្នាក់ផ្អើលនៅថ្ងៃសែនចូលឆ្នាំចិន2025
បន្ទាយមានជ័យ៖ អគ្គីភ័យឆេះផ្សារត្រីក្រុងប៉ោយប៉ែតទាំងកណ្តាលអាធ្រាត្របង្កការភ្នាក់ផ្អើលនៅថ្ងៃសែនចូលឆ្នាំប្រពៃណីយ៍ចិននិងវៀតណាម នៅវេលាម៉ោង១២យប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលអគ្គីភ័យឆាបឆេះ អាជ្ញាធរក្រុង កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាប្រតិបត្តិការសឹងរងក្រុង កម្លាំងសង្គ្រោះបឋមក្រុងប៉ោយប៉ែត រួមទាំងប្រជាពលរដ្ឋ បានដុតដៃជើងពន្លត់ ខ្លះបានយកថង់ច្រកទឹកគប់ពន្លត់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុង១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង និងរថយន្តក្រុមកាស៊ីណូត្រូពីកាណា១គ្រឿង។
អាជ្ញាធរសង្កាត់ប៉ោយប៉ែត បានប្រាប់ថា ករណីអគ្គីភ័យឆាបឆេះក្នុងផ្សារត្រី មូលហេតុបណ្តាលមកពីផ្ទុះសេកុងទ័រភ្លើង នៅក្នុងតូបលក់អីវ៉ាន់ចាប់ហួយ បណ្ដាលអោយឆេះតូប ចំនួន៤លើក្រោម ស្មើ៨បន្ទប់ សម្ភារៈឆេះខ្ទេចទាំងស្រុង
១.ម្ចាស់តូបមានឈ្មោះ សែន គឹមសុង ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង
២.ឈ្មោះ សែម ស្រីឡែន ចាប់ហួយ ឆេះទាំងស្រុង
៣.ទឹម រស្មី លក់គ្រឿងក្មេងលេងនិងដូរលុយ ឆេះខាងលើ និង
ទី៤ ម្ចាស់មិនទាន់ស្គាល់ ដោយម្ចាស់បានសេងអោយអ្នកថ្មី ហើយម្ចាស់ទៅស្វាយ ការខូចខាតនៅមិនទាន់ដឹងថាសន្និដ្ឋានអស់ប៉ុន្មានទេ។
កម្លាំងសមត្ថកិច្ចនគរបាលបានប្រាប់ថា ករណីអគ្គីភ័យដែលឆាបឆេះនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែឆេះអស់តូបលក់ចាប់ហួយចំនួន៤តូប មានកេស មានចានស្នោរ និងសម្ភារៈផ្សេងៗ មិនដឹងពីទំហំនៃការខូចខាតនៅឡើយទេ ដែលកម្លាំងចម្រុះធ្វើការប្រើរយៈពេលប្រហែលជិត១ម៉ោងទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងបានទាំងស្រុងតែម្តង៕
Post a Comment