កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ខេត្តបន្ទាយមានជ័យសហការ ជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹងពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់់ និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត...
បន្ទាយមានជ័យ ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម នៅរាត្រីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជា ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការ ចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ និងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់់ និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរៈសេនីយ៍ទោ បោនភក្រ្តាអធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹងផងដែរ ។
ជាលទ្ធផល នគរបាលជំនាញយើងមានការសង្ស័យ បានធ្វើតេស្តលើអ្នកបើកបរ រថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ ០៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបេីកបរសរុប ២៧៧ នាក់ ស្រី៥៩ នាក់។ ក្នុងនោះអ្នកបើកបរមាន ជាតិអាកុល ២៥នាក់ ។- ម៉ូតូ ១៩គឿង - រថយន្តតូច ០៦គ្រឿង ត្រូវបានធ្វើការអប់រំនៅនឹងកន្លែង អោយថយជាតិអាកុល និងអោយសាច់ញាតិមកយកត្រឡប់ទៅលំនៅដ្ឋានវិញ៕
Post a Comment