សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី

 


បន្ទាយមានជ័យ :  ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ  សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ មានអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មានខ្លឹមសារថា “កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ” ។

បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះផ្សាយនោះទេ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើដល់ម្ចាស់អាខោនហ្វេសបុក Poipet Town BMC ធ្វើការលុបចេញ និងកែតម្រូវឡើងវិញ បើមិន ដូច្នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



Theme images by Radius Images. Powered by Blogger.