សមត្ថកិច្ចខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបានហើយនៅមុននេះបន្តិចនៅក្រុងប៉ោយប៉ែត...
បន្ទាយមានជ័យ : សមត្ថកិច្ចខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបានហើយនៅមុននេះបន្តិច ប្រហែលជាម៉ោង២១និង៥០នាទីយប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនដៃដល់ជនជាតិចិន ៣នាក់ ខ្មែរ១នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនដៃដល់ទាំងនេះពាក់ព័ន្ធធ្វេីសកម្មភាពយកកាំភ្លេីង AK47 ទៅបាញ់គំរាមគូទំនាស់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ នារសៀលថ្ងៃទី១៤ កុម្ភៈ ២០២៥ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យកំពុងរៀបចំឯកសារប្រគល់ជនសង្ស័យទាំងនេះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
Post a Comment