ព្រះរាជអាជ្ញា និងគយ អមដោយកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះចាប់រថយន្ត១គ្រឿងចតទុកត្រៀមដឹកគោក្របី និងតៃកុងឡានម្នាក់ ព្រមទាំងព្រូឡានម្នាក់ គោចំនួន៤ក្បាល ក្របីចំនួន៤ក្បាល បញ្ជូនទៅតុលាការ...

 


បន្ទាយមានជ័យ :  នៅវេលាម៉ោង 08 និង50នាទី ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីចាប់បញ្ជូនទៅតុលាការ ស្ថិតនៅក្រោលគោក្របីស្តុកទុក គៀកចំនុចច្រករបៀងដើមធ្នុង ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ករណីនេះព្រះរាជអាជ្ញា និងគយ អមដោយកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានឱ្យតៃកុងឡាន និងព្រូឡានម្នាក់នាំគោក្របី ដែលមាននៅក្នុងក្រោលស្តុកទុកបញ្ជូនឡើងឡាន ដើម្បីធ្វើការចាប់បញ្ជូនទៅតុលាការ ។ 

សូមបញ្ជាក់ថា  ការចាប់បញ្ជូនទៅតុលាការនោះរួមមាន : រថយន្តដែលចតទុកត្រៀមដឹកជញ្ជូនគោក្របី ចំនួន១គ្រឿងមានស្លាកលេខ កំពង់ចាម 3A-6984   និងតៃកុងឡានម្នាក់(ប្រុស) ព្រមទាំងព្រូឡានម្នាក់ (ប្រុស)  គោចំនួន ៤ក្បាល ក្របីចំនួន ៤ក្បាល ដែលថៅកែឬឈ្មួញរកស៊ីចេញគោក្របី តាមច្រករបៀងខុសច្បាប់ តែងតែឱ្យមកដឹកជញ្ជូនជារឿយៗ យកទៅឯស្រុកខាងកើតប្រទេស ដោយមិនសម្របសម្រួលនោះឡើយ ត្រូវតែបញ្ជូនទៅតុលាការដើម្បីទុកជាការព្រមានដល់ថៅកែ ឬឈ្មួញរកស៊ីខុសច្បាប់ទាំងឡាយ ៕

រូបភាព វីដេអូឃ្លីប និងអត្ថបទ ដោយ : លោក សូ សារី ភ្នាក់ងារយកព័ត៌មាន អង្គភាពសារព័ត៌មាន BMC post








Theme images by Radius Images. Powered by Blogger.