ប្រជាពលរដ្ឋជិត២ពាន់នាក់ត្រូវបានទទួលអាហារសាមគ្គីនំបញ្ចុកសម្លរខ្មែរក្រោយដោះស្រាយបញ្ចប់វិវាទដីធ្លីដោយយុទ្ធសាស្គ្រឈ្នៈឈ្នៈ....
បន្ទាយមានជ័យ : ប្រជាពលរដ្ឋជិត២ពាន់នាក់ត្រូវបានទទួលអាហារសាមគ្គីនំបញ្ចុកសម្លរខ្មែរក្រោយដោះស្រាយបញ្ចប់វិវាទដីធ្លីដោយយុទ្ធសាស្គ្រឈ្នៈឈ្នៈដែលត្រូវបានរៀបចំឡើងនៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណវត្តទំនប់ក៥ស្ថិតភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ការដឹកនាំរៀបចំអាហារសាមគ្គីនំបញ្ចុកសម្លរខ្មែររួមគ្នារវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការអាជ្ញាធរប្រមាណជិត២ពាន់នាក់ ដែលរៀបចំដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ។
លោកបញ្ជាក់ថា៖ ក្រោយរកដំណោះស្រាយវិវាទដីធ្លីត្រូវបានបញ្ចប់រវាងប្រជាពលរដ្ឋប្រមាណជាង១.៥០០គ្រួសារស្មើ១.៥០០ក្បាលដីជាមួយអតីតៈកងទ័ពជើងគោកហើយ ក្រុមការងារភូមិបាលនិងចុះអនុវត្តន៍ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនិងធ្វើការវាស់វែងជូនប្រជាពលរដ្ឋដើម្បីចេញប្លង់កម្មសិទ្ធស្របច្បាប់
ចំពោះអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋពិតជាត្រេកអរចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានរកដំណោះស្រាយត្រូវបានបញ្ចប់ជាស្ថាពរ។
ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយដោះស្រាយវិវាទដីធ្លីដោយយុទ្ធសាស្គ្រឈ្នៈឈ្នៈសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋភូមិទំនប់ក៥ត្រូវបានបញ្ចប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរក្រុងបានរៀបចំអាហារសាមគ្គីនំបញ្ចុកសម្លរខ្មែរជូនប្រជាពលរដ្ឋជិត២ពាន់នាក់យ៉ាងឆ្ងាញ់ពិសា និងបានចូលរួមរាំលេងកម្សានសប្បាយរីករាយអឺងកងនេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន៕
Post a Comment