ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីបែកធ្លាយវិដេអូមន្រ្តីនគរបាលរុញលោកបណ្ឌិតស្ទើរផ្កាប់មុខ ...
ភ្នំពេញ : យោងតាម Fresh News បានឲ្យដឹងថា ករណីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប៉ះទង្កិចគ្នាជាមួយកម្លាំងនគរបាលដៅពិនិត្យជាតិអាល់កុល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យការិយាល័យបុគ្គល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការងារឲ្យបានម៉ត់ចត់បំផុត និងគ្មានការលើកលែងចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យខាងបុគ្គលិកធ្វើការងារនេះដោយម៉ត់ចត់ ហើយមិនលើកលែងឲ្យទេ ចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ»។
រសៀលថ្ងៃដដែលទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិដេអូត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងមានវិដេអូបង្ហាញពីទង្វើដ៏អន់បំផុតរបស់មន្រ្តីនគរបាល រហូតដល់ថ្នាក់រុញ ឯកឧត្តមបណ្ឌិត សុខទូច «ស្ទើរចង់ផ្កាប់មុខ» តើទង្វើបែបនេះសាកសមជាមន្រ្តីអនុវត្តច្បាប់ដែរឬទេ ?
Post a Comment