បើអ្នកខ្លាចខ្ញុំ អ្នកនៅតែបន្តខុសរាល់ថ្ងៃ តែបើអ្នកខ្លាចច្បាប់នោះ អ្នកមិនខុសហើយមានសុខសុវត្ថិភាពគ្រប់ពេលវេលា !

បាត់ដំបង :  យោងតាមង្វេសប៊ុកផេកផ្លូវការរបស់ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​បានឲ្យដឹងថា  ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ ឱ្យមន្រ្តីនគរ​បាលចរាចរណ៍ផ្លូវ គោក​ យកចិត្តទុកដាក់ជាសំខាន់លេីការអប់រំណែនាំ​ ពន្យល់ផ្សព្វផ្សាយ ដល់អ្នកប្រេីប្រាស់ផ្លូវ​ ជាជាងយកការផាកពិន័យជាធំនោះ​ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយអប់រំណែនាំ ដល់​ អ្នកប្រេីប្រាស់ផ្លូវដែលមិនបានគោរពច្បាប់ ឬមិនទាន់យល់ពីផ្លាកសញ្ញា ឱ្យគាត់បាន​យល់ដឹ​ង​ អំពីផ្លាកសញ្ញាចរាចរ​ណ៍​ ទិស​ដៅហា​មធ្វេីចរាចរណ៍​ ភ្លេីងស្តុបនានា​ឬនៅតាមផ្លូវបំបែកច្រេីនទិស​ ដេីម្បីឱ្យពួកគាត់​បានយល់ដឹងកាន់តែច្បាស់​ និងចូលរួមគោរពច្បាប់ចរាចរណ៍​ ។ 


ការធ្វេីដំណេីរដោយយាននៅលើដងផ្លូវទោះទៅជិតឬទៅឆ្ងាយ  ត្រូវពាក់មួកសុវត្ថិភាព​ ដេីម្បីការពារអាយុជីវិតយើង និងគ្រួសារយើង ជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ​ ណាមួយកេីតឡេីងដែលនាំបង្កគ្រោះថ្នាក់ដល់អាយុ​ ជីវិត។


ការធ្វេីដំណេីរដោយមានដឹកមនុស្សច្រេីន​ ហេីយមិន ពាក់មួកសុវត្ថិភាពដូចក្នុងរូបភាព នោះពិតជាងាយនឹងប៉ះពាល់ក្បាលក្នុងពេលជួបគ្រោះថ្នាក់លើដងផ្លូវ។


ការចូលរួម គោរពច្បាប់​ ខ្លាចច្បាប់​ ប្រសេីរជាជាងខ្លាចមន្រ្តីនគរបាលចរាចរណ៍នៅតាមផ្លូវ​ ព្រោះបេីគោរពច្បាប់​ ខ្លាចច្បាប់អ្នក​ មិនខុសច្បាប់ហេីយមានសុខសុវត្ថិភាព​ រាល់ពេលធ្វេីដំណេីរ​ តែបេីអ្នកខ្លាចតែមន្ត្រីនគរបាលចរាចរណ៍ទេនោះ​ អ្នកនឹងជួបបញ្ហាខ្លួនឯងជាក់ជាពុំខានក្នុងពេលណាមួយ៕ (រូបភាពនគរបាលចរាចរណ៍BTB)By kosal!

























Theme images by Radius Images. Powered by Blogger.