ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ ដាក់ដេញថ្លៃលក់ វត្ថុតាង/វត្ថុចាប់យក...
រាជធានីភ្នំពេញ : ថ្ងៃសុក្រ ៩រោច ខែ មាឃ
ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ បានចេញលិខិតសេចក្តីជូនដំណឹងយ៉ាងដូច្នេះថា : ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ការដាក់ឱ្យដេញថ្លៃលក់ជាសាធារណៈនូវ វត្ថុតាង/វត្ថុចាប់យកជាសំណល់អេតចាយ រួមមាន៖ ទោចក្រយានយន្ត សរុបចំនួន ៤,៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។
រូបវ័ន្តបុគ្គល និងនីតិបុគ្គលទាំងអស់ អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។
-កាលបរិច្ឆេទ លក់ និងទទួលពាក្យសុំ
ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥
-កាលបរិច្ឆេទឈប់ទទួល ពាក្យសុំ
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:០០ នាទីព្រឹក ។
* កន្លែងលក់ និងទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ នៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃ ក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹកដល់ម៉ោង ១២:០០ នាទី និង ថ្ងៃត្រង់ ចាប់ពីម៉ោង ០២:០០ នាទីរសៀលដល់ម៉ោង ០៥:០០ នាទីល្ងាច ៕
អត្ថបទដោយ : លោក ងន ចាន់ងីម និពន្ធនាយក អង្គភាពសារព័ត៌មាន BMC post
Post a Comment