កម្លាំងមូលដ្ឋានរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ចេញល្បាតចល័តបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...

 

បន្ទាយមានជ័យ :   នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះដល់ចំណុចម្តុំរោងចក្រទុយោទឹក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សរកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ រួមមាន ៖   ១-ឈ្មោះ ថាន ដាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ សំ លីន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ, ៣-ឈ្មោះ កាន ថាមសុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ ដោយមានការសង្ស័យកម្លាំងបានឃាត់សួរនាំ ព្រមទាំងធ្វើការត្រួតពិនិត្យឆែកឆេរ និងបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនលើជនសង្ស័យទាំងបីនាក់ ហើយក៏បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងតាមការធ្វើតេស្តលើទឹកនោមជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Theme images by Radius Images. Powered by Blogger.