ប្រជាពលរដ្ឋជាង១,៥០០គ្រួសារ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសម្របសម្រួលហើយ...

 


ប៉ោយប៉ែត  :    ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានជួបសំណេះសំណាលសម្របសម្រួលឆ្ពោះទៅរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជូនបងប្អូនប្រជាពលរដ្ឋជាង១,៥០០គ្រួសារ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

      បងប្អូនប្រជាពលរដ្ឋដែលមានវិវាទនៅភូមិទំនប់ក៥ បានសម្តែងភាពសប្បាយរីករាយ រំភេីបក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសណ្តោសប្រណី ប្រកបដោយក្តីស្រលាញ់អាណិតមេត្តាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះមកជួបសម្របសម្រួលដោះស្រាយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដេីម្បីរកដំណោះស្រាយឈានឆ្ពោះទៅរកការបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត នាពេលខាងមុខឆាប់ៗនេះ៕






Theme images by Radius Images. Powered by Blogger.