ករណីបាញ់សម្លាប់គ្រួសារ និងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយមូលហេតុមួយនេះ...
ខេត្តត្បូងឃ្មុំ : នេះហើយគឺមុខជនបង្ក ឈ្មោះ ហុីង សុវណ្ណរិទ្ធ អាយុ៤៩ ឆ្នាំ ជាមន្រ្តីអាវុធហត្ថខេត្តក្រចេះ ដែលបានលើកកាំភ្លើងអាកា បាញ់រះសម្លាប់ ប្រពន្ធ ឪពុកក្មេក ម្តាយក្មេក ប្អូនថ្លៃជាប្រជាការពារភូមិម្នាក់ បណ្តាលអោយស្លាប់ រីឯប្រពន្ធរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់
ជនដៃដល់ជាប្តី បានធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ប៊ុន លក្ខិណា អាយុ ៣១ឆ្នាំ មានកូន១នាក់ អាយុ១៣ខួប ។ ចំណែកមូលហេតុ តាមប្រភពព័ត៌មានបឋមថា «មិនព្រមលែងលះជាមួយប្រពន្ធ ហើយបានគំរាមបើលែងគ្នា ត្រូវបាញ់សម្លាប់ទាំងអស់» ។
ករណីបាញ់សម្លាប់សាហាវឃោរឃៅ ដែលបង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៧កុម្ភះ២០២៥ ដែលបន្សល់នូវភាពសោកសៅក្នុងគ្រួសារ ៕
Post a Comment