ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹកដី បុកគ្នាជាមួយឡាន camry បាឡែនពណ៌ ស បណ្ដាលឲ្យកងកម្លាំងអាវុធហត្ថខេត្តរតនគិរីចំនួន ៤នាក់បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតជាអ្នកបកប្រែវៀតណាមរងរបួសធ្ងន់...
រតនគិរី : នៅមុននេះបន្តិចនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ថា: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកលំផាត់ ខេត្តរតនគិរី យោងតាមប្រភពបានឲ្យដឹងថា មានឡានដឹកដីមួយគ្រឿងបានបុកគ្នាជាមួយឡានម៉ាក camry បាឡែនពណ៌ស ប្រភពបន្តថាក្នុងរថយន្តគឺមានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងកងរាជអាវុធហត្ថស្រុកលំផាត់រួមទាំងអ្នកបកប្រែភាសាវៀតណាមម្នាក់ផងដែរ។
ប្រភពបន្តទៀតថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើបណ្ដាលឲ្យកម្លាំងប៉េអុឹម៤នាក់បានស្លាប់នៅហ្នឹងកន្លែងនិងអ្នកបកប្រែភាសារវៀតណាមម្នាក់រងរបួសធ្ងន់។ ចំណែកឯហេតុការណ៍យ៉ាងណាដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងខាងលើ យើងនៅមិនទាន់ទទួលបានរបាយការណ៍ច្បាស់លាស់នៅឡើយទេ។
ព័ត៌មានលម្អិតក្រុមការងារយើង ហ្នឹងមានធ្វើសេចក្តីរាយការណ៍ ជូននៅពេលក្រោយ។
Post a Comment