មិនមានការបំផ្លិចបំផ្លាញដូចក្នុង អត្ថន័យ បទចម្រៀង និងការផ្សព្វផ្សាយ របស់បណ្ដាញសង្គម និងសារព័ត៌មាន មួយចំនួននោះទេ...

 


ភ្នំពេញ :  យោងតាមបណ្តាញទំនាក់ទំនងសង្គម Social media Telegram  របស់ឯកឧត្តម Neth Pheaktra នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា  នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥  រមណីដ្ឋាននគរភ្នំ (ភ្នំឈើកាច់) មិនមានការបំផ្លិចបំផ្លាញដូចក្នុង អត្ថន័យ បទចម្រៀង និងការផ្សព្វផ្សាយ របស់បណ្ដាញសង្គម និងសារព័ត៌មាន មួយចំនួននោះទេ រមណីដ្ឋាននគរភ្នំ ត្រូវបាន រាជរដ្ឋាភិបាលចេញ អនុក្រឹត្យលេខ ២២៤ អនក្រ.ប្រក ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ "នគរភ្នំឈើកាច់បាភ្នំ" និងកំណត់ ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ អនុក្រឹត្យនេះមានគោលបំណងធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា។ ក្នុងនោះ មានទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់ បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ៩ ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេសរ ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និង មណ្ឌលមុនីស្ថានតាបសភ្នំតូច។












Theme images by Radius Images. Powered by Blogger.