ឯកឧត្ដម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែនកម្ពុជា-ថៃ ដឹកនាំកម្លាំងក្រោមឱវាទ ទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនី មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត !
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ វេលាម៉ោង ០៨និង០០នាទី
ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំកម្លាំងការិយាល័យ សហការជាមួយនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ ច្រកទ្វារអន្តរជាតិខ្លងលឹក ទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនី មកលេងស្រុកកំណើត និងជួយសម្រួលពន្លឿនក្នុងការឆ្លងដែនរបស់បងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។
ក្នុងនោះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃដឹកនាំកម្លាំងក្រោមឱវាទចុះចែកគ្រឿងឧបភោគ បរិភោគ ជូនបងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនី វិលត្រឡប់មកលេងស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងម្នាក់ៗទទួលបាន ក្រមា ០១ ទឹកបរិសុទ្ធ ០១ដប នំបុ័ង ០១ដើម លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនីក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព ជួបតែសំណាងល្អៗ និងជួបជុំបងប្អូន កូនក្មួយ ម៉ែឪ យាយតា ធ្វើបុណ្យសប្បាយៗទាំងអស់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះ ៕
Post a Comment