កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យរៀងរាល់រាត្រី ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ...
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត :
នៅយប់ថ្ងៃទី ២១ ខែ មេសាឆ្នាំ២០២៥នេះ
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានចាត់កម្លាំងប្រចាំបញ្ជាក្នុងវេនទី១ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុល ដែលស្ថិតនៅមុខវិទ្យាល័យប៉ោយប៉ែតក្រុង (សាលាពីរជាន់) ភូមិ មិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដឹកនាំដោយ ៖
-លោកវ/ទោ សុខ ភក្ដី អធិការរង ទូរស័ព្ទលេខ ០១៧ ៨២៥ ៦១៧ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងចរាចរណ៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ោយប៉ែត បានចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យលើ:
-រថយន្តតូចចំនួន៖ ២៥ គ្រឿង។
-ម៉ូតូកង់បី(ផាស់អាប់)ចំនួន ១៩ គ្រឿង
-ម៉ូតូចំនួន ៦៩ គ្រឿង
-អបរំអ្នកបើកបរ និងអ្នករួមដំណើរបានចំនួន១៩៨នាក់/ស្រី៥០ នាក់
ជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ ៕
Post a Comment